សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានផ្តល់ជូននូវបន្ទប់ស្នាក់នៅ Superior Room យ៉ាងប្រណីត ដែលសាកសមបំផុតសម្រាប់សណ្ឋាគារផ្កាយប្រាំ។ បន្ទប់ធំទូលាយ មានទំហំដល់ទៅ 40ម៉ែត្រការ៉េ ព្រមទាំងគ្រែប្រភេទ MyBed ដែលមានទាំងប្រភេទគ្រែឃីងសាយ៍ និងប្រភេទគ្រែភ្លោះសម្រាប់លោកអ្នកជ្រើសរើសផងដែរ។ បន្ទប់របស់ពួកយើងបានបំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់ស្ងាត់ មិនមានបង្កសំឡេង ជាមួយនឹងការរចនាកង្ហារលើពិដានតាមបែបបុរាណ សម្រាប់អតិថិជនសម្រាក បន្ធូរភាពតានតឹង មិនថាជាការគេងពេលយប់ ឬសម្រាកថ្ងៃត្រង់នោះទេ។ បន្ថែមពីលើនេះទៅទៀត លោកអ្នកអាចទស្សនាកម្មវិធីដែលអ្នកចូលចិត្តជាមួយនឹងល្បឿនអ៊ីនធឺណិតលឿនគ្មានភាពរអាក់រអួល ឬរីករាយជាមួយនឹងសេវាកម្មបម្រើអាហារអឺរ៉ុប និងអាស៊ីដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។ គ្រប់បន្ទប់គឺសុទ្ធតែមានរចនានូវតុដ៏ប្រណីត ដែលជាកន្លែងដ៏សាកសមសម្រាប់សម្រាក ព្រមទាំងមានភេសជ្ជៈគ្រប់ប្រភេទនៅក្នុងមីនីបារ ខណៈពេលដែលអ្នកសរសេរកំណត់ត្រារឿងរ៉ាវនានាសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។ ពិសេសជាងនេះទៅទៀត លោកអ្នកអាចរីករាយជាមួយនឹងផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក Lanvin ដ៏ល្បីល្បាញក្នុងអំឡុងពេលស្នាក់នៅរបស់អ្នកផងដែរ។
អ្នកនឹងទទួលបាននូវការស្នាក់នៅដ៏ស្ងប់ស្ងាត់ និងមានផាសុកភាពដែលឥតខ្ចោះសម្រាប់ការសម្រាកបន្ទាប់ពីចំណាយពេលនៅក្នុងទីក្រុងដែលពោរពេញទៅដោយភាពអ៊ូអរ។ លោកអ្នកក៏អាចសម្រាកបន្ធូរភាពតានតឹងនៅអាងទឹកក្នុងបន្ទប់ បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃធ្វើដំណើរក្នុងទីក្រុងភ្នំពេញ។ ជាមួយនឹងការតុបតែងយ៉ាងប្រណីតឆើតឆាយ បន្ទប់ Superior Room ផ្តល់ជូនភ្ញៀវនូវអារម្មណ៍ស្វាគមន៍ និងភាពកក់ក្តៅដូចជានៅផ្ទះ។ ដោយសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ភ្ញៀវទេសចរណ៍អាចដើរត្រឹមតែ 5នាទីតែប៉ុណ្ណោះ ទៅកាន់កន្លែងទេសចរណ៍សំខាន់ៗជាច្រើនក្នុងទីក្រុងភ្នំពេញ។ លោកអ្នកក៏អាចសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ខ្មែរ។ លើសពីនេះទៅទៀត អ្នកក៏អាចគយគន់នូវទេសភាពទីក្រុង ព្រមទាំងអាងហែលទឹកដ៏ស្រស់ឆើតឆាយ។ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការស្នាក់នៅក្នុងសណ្ឋាគារផ្កាយប្រាំរបស់យើង។ តម្លើងទៅបន្ទប់ Luxury Room ដែលមានរានហាលខាងក្រៅដើម្បីបន្ថែមភាពរីករាយសម្រាប់ការស្នាក់នៅរបស់អ្នក។
ស្វែងរក កន្លែងស្នាក់នៅដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
រៀងរាល់ថ្ងៃគឺជាការផ្សងព្រេងមួយ ចុះឈ្មោះកូនៗរបស់អ្នកនៅក្នុងជំរុំកុមាររបស់យើងនៅក្លឹបកីឡាភូគីត្រា។ អ្នកបង្ហាត់បង្រៀនដែលមានសម្ថតភាពរបស់យើងនឹងធ្វើបទបង្ហាញ[...]
អានបន្ថែមថ្ងៃអាទិត្យ 23rd October 2022 | ពីម៉ោង 11:30ព្រឹក to 2:30ល្ងាច រសជាតិ Moroccan ពិសេសរៀបចំដោយចុងភៅ Nourreddine Riahi ផ្ទាល់ ត្រៀមខ្លួនសម្រាប់ការធ[...]
អានបន្ថែមឌីមស៊ាំប៊ូហ្វេដ៏ពិសេស ជាមួយនឹងមីនុយថ្មី! មីនុយថ្មី យើងរីករាយក្នុងការបង្ហាញមុខម្ហូបថ្មី សម្រាប់ប៊ូហ្វេឌីមស៊ាំរបស់យើង! មកសាកល្បងភ្លក្សគាវដ៏សម្[...]
អានបន្ថែម