តើអ្នកកំពុងតែស្វែងរកភោជនីយដ្ឋានចិនដែលប្រណីតក្នុងទីក្រុងភ្នំពេញមែនទេ? ចំណាយពេលដ៏មានតម្លៃរបស់អ្នក រីករាយជាមួយនឹងអាហារចិនរសជាតិដើមជាច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ស្ថិតនៅកណ្តាលទីក្រុង ទីតាំងរបស់ភោជនីយដ្ឋានយើងងាយស្រួលស្វែងរកបំផុតដោយស្ថិតនៅលើដងវិថីសុធារស។ លោកអ្នកនឹងរីករាយជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ខណៈពេលទទួលទានអាហារបែបចិនដ៏មានឱជារស។ លោកអ្នកក៏អាចជ្រើសរើសកន្លែងទទួលទានអាហារក្នុងហាង និងបន្ទប់ឯកជន។ ពិសេសជាងនេះទៅទៀត លោកអ្នកទទួលបាននូវភាពឯកជន និងសុវត្ថិភាពជាមួយនឹងតុដែលបានរៀបចំត្រឹមត្រូវតាមស្តង់ដារ ព្រមទាំងការតុបតែងបន្ទប់យ៉ាងស្រស់ស្អាត។
$28.80++ ក្នុងម្នាក់
សាកល្បងអាហារចិនរសជាតិដើមដ៏មានឱជារស ជាមួយនឹងឈុតអាហារ 5មុខ។ អ្នកអាចជ្រើសរើសអាហារតាមចំណង់ចំណូលចិត្តខ្លួនឯងពីការផ្តល់ជូនរបស់យើងដែលមានដូចជា អាហារសម្រន់ បន្លែ គ្រឿងសមុទ្រ និងបាយ ព្រមទាំងបង្អែមផ្លែឈើផងដែរ។
ក្រៅពីជាភោជនីយដ្ឋានដែលល្អជាងគេ Fu Lu Zu បានផ្តល់ជូននូវបរិយាស្ងប់ស្ងាត់យ៉ាងពិសេស។ ទេសភាពសួនច្បារដ៏ស្រស់ស្អាតរបស់យើង រួមទាំងបន្ទប់ឯកជនបានបង្កើនបទពិសោធន៍អាហារបែបឯកជនរបស់អ្នកឲ្យកាន់តែប្រសើរ និងរីករាយជាងមុន។ ដូចនេះយើង បទពិសោធន៍អាហាររបស់អ្នកនឹងកើនឡើងមួយកម្រិតទៀត។ យើងផ្តល់ជូនឈុតអាហារចិនពេលព្រឹកដ៏មានឱជារសសម្រាប់អ្នក។ ស្វែងយល់ពីជម្រើស អាហារបែបប្រពៃណីផ្សេងៗទៀត!
ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ជាមួយនឹងអាហារពេលព្រឹកពិសេសជាងគេ នៅកន្លែងដែលងាយស្រួលរកបំផុតក្នុងរាជធានីភ្នំពេញ។ ឈុតអាហារពេលព្រឹករបស់យើងរួមមានឌីមស៊ាំច្រើនជាង 40មុខ ដែលក្នុងនោះមានទាំងបំពង ចំហុយ ព្រមទាំងបាយឆា មី គុយទាវ ឬចាយ៉ និងបង្ហើយអាហារពេលព្រឹករបស់អ្នកជាមួយនឹងបង្អែមស្វាយ ព្រមទាំងបង្អែមផ្លែឈើត្រជាក់ៗ។ ស្វែងយល់ពី មីនុយអាហារពេលព្រឹក របស់យើង!
រីករាយជាមួយនឹងអាហារប្រពៃណីចិនបែបសឺរឈ័ន ក្នុងភោជនីយដ្ឋានដែលរៀបចំយ៉ាងប្រណីតដែលមានក្នុងទីក្រុងភ្នំពេញ។ យើងមានផ្តល់ជូនអាហារដែលចម្អិនដោយគ្រឿងសមុទ្រស្រស់ៗ សាច់ដែលមានគុណភាពខ្ពស់ និងបន្លែដែលស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នក។ សម្រាប់បទពិសោធន៍អាហារដ៏ស្រស់បំព្រង ស្វែងយល់បន្ថែមជាមួយនឹង ភោជនីយដ្ឋានបែបរ៉ូមេនទិច របស់យើង!
ដើម្បីទទួលបានអាហារថ្ងៃត្រង់ដ៏ពិសេស លោកអ្នកអាចរីករាយជាមួយនឹងប៊ូហ្វេឌីមស៊ាំរបស់យើងដែលសាកសមបំផុតសម្រាប់អាហារថ្ងៃត្រង់សាជីវកម្ម ឬអាហារថ្ងៃត្រង់ចុងសប្តាហ៍។ តាំងពីគាវចំហុយស្នូលបង្គាជាមួយគ្រំសមុទ្រ រហូតដល់នំប៉ាវសាស៊ីវ លោកអ្នកអាចជ្រើសរើសឌីមស៊ាំច្រើនជាង 40មុខ សម្រាប់ទទួលទានជាមួយគ្រួសារ និងមិត្តភក្តិ។ បង់តម្លៃបន្ថែម ដើម្បីបង្កើនបទពិសោធន៍អាហារថ្ងៃត្រង់របស់អ្នកជាមួយនឹងការពិសារស្រាបៀរ៍ ស្រា ទឹកផ្លែឈើស្រស់ និងភេសជ្ជៈជាច្រើនមុខទៀត។ ស្វែងយល់បន្ថែមពី ប៊ូហ្វេឌីមស៊ាំ របស់យើង!
អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច
ប៊ូហ្វេឌីមសាំ
ឈុត À la carte & ម្ហូបឈុត
ជម្រើសឌីមាំច្រើនប្រភេទ
ទាប៉េកាំង
ពេលព្រឹក – 6:30ព្រឹក to 10:30យប់
ថ្ងៃត្រង់ – 11:30ព្រឹក to 2:30ថ្ងៃ
ពេលល្ងាច – 5:00ល្ងាច to 9:00យប់
26 Old August Site Sothearos Boulevard Sangkat Tonle Bassac, 12301 Phnom Penh
Cambodia
ទូរស័ព្ទលេខ:
(+855) 23 999 200
ទូរសារលេខ: (+855) 23 999 200
អ៊ីម៉ែល: h6526@sofitel.com